Thursday, July 18, 2019
English EN French FR German DE Italian IT Portuguese PT Russian RU Spanish ES

Photo Credit: DiasporaEngager, the World's #1 International Diaspora Engagement Social Media Network Platform (www.DiasporaEngager.com), by Courtesy of Dr. Roland Holou. © All Rights reserved.

About Global Diaspora News

Definition of Diaspora and their Stakeholders As defined by DiasporaEngager (www.DiasporaEngager.com),  the world’s #1 diaspora engagement social media platform, a diaspora and its stakeholders can...
media

​ព្រះ​មហាក្សត្រ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ដាំ​ដើម​ឈើ និង​ការពារ​ព្រៃ​ឈើ​

នៅ​ក្នុង​ព្រះ​រាជ​ពិធី «រុក្ខទិវា» ស្ថិត​នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី០៩ ខែ​កក្កដា​នេះ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា បាន​មាន​ព្រះ​បន្ទូល​ថា ព្រៃ​ឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មហា​សាល សម្រាប់​ជីវិត​មនុស្ស និងសត្វ ដែល​រស់​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​។ ព្រះអង្គ​មាន​បន្ទូល​បន្ត​ថា ព្រៃ​ឈើ​បាន​រួម​ចំណែក​រក្សា​លំនៅ​ធម្មជាតិ និង​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម វប្បធម៌...
media

សហភាពអាហ្រ្វិកប្រកាសចូលជាធរមាននូវតំបន់ដោះដូរសេរីក្នុងទ្វីបអាហ្រ្វិក

សហភាព​អាហ្រ្វិក​បាន​បើក​ជំនួបកំពូល​នៅ​ក្នុង​ទីក្រុង​នីញ៉ាមេ ប្រទេស​នីហ្សេ​នា​ថ្ងៃ​អាទិត្យ ទី៧ កក្កដា។ មាន​វត្តមាន​ប្រតិភូ និង​ភ្ញៀវ​ចូលរួម​ប្រមាណ​ជា ៤ ៥០០នាក់ ក្នុង​នោះ​មាន​ប្រមុខរដ្ឋ​ចំនួន ៣២រូប និង​រដ្ឋមន្រ្តី​ជាង ១០០នាក់។ នៅ​ក្នុង​ជំនួបកំពូល សហភាពអាហ្រ្វិក​បាន​ប្រកាស​ចូល​ជា​ធរមាន​នូវ​តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីប​អាហ្រ្វិក​ដែល​មាន​ប្រទេស​សមាជិក​ចំនួន ៥៤ប្រទេស​ក្នុង​ចំណោម ៥៥​ប្រទេស​បាន​ចុះ​ហត្ថលេខា និង​មាន​ប្រទេស​សមាជិក​ចំនួន ២៧ប្រទេស​បាន​ឲ្យ​សច្ចាប័ន។ ការ​ប្រកាស​ចូល​ជា​ធរមាន​នូវ​តំបន់​ដោះដូរ​សេរី​ជា​ការ​បោះ​មួយ​ជំហាន​ឆ្ពោះ​ទៅ​កាន់​សន្តិភាព និង​ភាព​សំបូរ​រុងរឿង​ក្នុង​ទ្វីបអាហ្រ្វិក។ តាម​គម្រោង តំបន់​ដោះដូរ​សេរីភាព​ត្រូវ​ផ្តើម​ដំណើរការ​ចាប់​ពី​ឆ្នាំ ២០២០ ទៅ...
media

ជនជាតិអ៊ីតាលីលោកដាវីដ សាសូលីជាប់ឆ្នោតជាប្រធានសភាអឺរ៉ុប

សភា​អឺរ៉ុប​មាន​ប្រធាន​ថ្មី​ឈ្មោះ​ដាវីដ សាសូលី​ជា​ជនជាតិ​អ៊ីតាលី។ មាន​អាយុ ៦៣ឆ្នាំ និង​ជា​សមាជិកសភា​អឺរ៉ុប​នៃ​គណបក្សកណ្តាលឆ្វេងនិយម លោក​ដាវីដ សាសូលី​ត្រូវ​បាន​ក្រុមអ្នកតំណាងរាស្រ្ត​អឺរ៉ុប​បោះឆ្នោត​គាំទ្រ​នា​ថ្ងៃ​ពុធ ទី៣ កក្កដា។ លោក​សាសូលី​ចូល​ជំនួស​កន្លែង​លោក​អង់តូនីញ៉ូ តាយ៉ានី​ដែល​ជា​ជនជាតិ​អ៊ីតាលី​ដូច​គ្នា។ ការ​ជាប់ឆ្នោត​ជា​ប្រធាន​សភា​របស់​លោក​ដាវីដ សាសូលី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​អឺរ៉ុប​ទាំង ២៨ប្រទេស​សមាជិក​បាន​ឯកភាព​គ្នា​ជា​ផ្លូវការ​នា​ថ្ងៃ​អង្គារ ទី២ កក្កដា​នៅ​ក្នុង​ជម្រើស​បេក្ខជន​សម្រាប់​តំណែង​សំខាន់​ចំនួន៤ គឺ​ប្រធាន​គណៈកម្មការអឺរ៉ុប ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​តំណែង​អ្នកតំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស។ តើ​លោក​ដាវីដ សាសូលី​មាន​ប្រវត្តិរូប​សង្ខេប​អ្វី​ខ្លះ? ...
media

លោកត្រាំចង់ដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន តែខ្លាចអាហ្វហ្កានីស្ថានក្លាយជាមន្ទីរពិសោធន៍សម្រាប់ពួកភេរវជន

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​ថា លោក​មាន​បំណង​ចង់​ដក​ទ័ពអាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក​ត្រាំ​ក៏​បារម្ភ​ខ្លាច​ប្រទេស​អាស៊ីកណ្តាល​មួយ​នេះ​ក្លាយ​ជា​មន្ទីរពិសោធន៍​របស់​ពួក​ភេរវជន បើ​គ្មាន​វត្តមាន​ទ័ពអាមេរិក។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​ត្រាំ​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News នា​ចុង​សប្តាហ៍​កន្លង​ទៅ។ លោក​ត្រាំ​បាន​បញ្ជាក់​ថា បើ​មាន​ការ​សម្រេច​ដក​ទ័ពអាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​មែន លោក​នឹង​ពង្រឹង​បន្ថែម​នូវ​កម្លាំង​ចារកិច្ច​ជំនួស​វិញ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ថ្លែង​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ក្រុម​ឧទ្ទាម​តាលីបង់​គ្រោង​ជួប​ចរចា​គ្នា​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៧ កក្កដា​ក្នុង​ប្រទេស​កាតា។ Source: គួច គន្ធារ៉ា / Radio...
media

អូទ្រីស៖កិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដោយគ្មានវត្តមានអាមេរិក

នៅ​ថ្ងៃ​សុក្រ ទី២៨ មិថុនា កិច្ចប្រជុំ​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ រៀបចំ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ គឺ​ជា​កិច្ចប្រជុំ​រវាង​ក្រុម​ប្រទេស​ហត្ថលេខី​ដែល​នៅ​សេសសល់ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ ២០១៨។ ប្រទេស​ហត្ថលេខី​នៅ​សេសសល់​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​ពេល​នេះ គឺ​អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និង​ប្រទេស​រុស្ស៊ី។ គួរ​រម្លឹក​ថា​ក្រោយ​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង លោក​ត្រាំ​ក៏​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​អ៊ីរ៉ង់​ដែរ។ នៅ​ត្រង់​ចំណុច​នេះ អ៊ីរ៉ង់​បាន​ស្តីបន្ទោស​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​អឺរ៉ុប​ពី​បទ​មិន​បាន​ជួយ​ការពារ​អ៊ីរ៉ង់​នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​អាមេរិក។ លោក​អាបាស...
media

G២០៖លោកដូណាល់ ទូស្កឆ្លើយតបនឹងការយល់ឃើញរបស់លោកវ្ល៉ាឌីមៀរ ពូទីនស្តីពីលទ្ធិប្រជាធិបតេយ្យ

ថ្ងៃ​សៅរ៍ ទី២៩ មិថុនា​ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។ ក្រៅ​ពី​ជំនួបកំពូល G២០ គេ​សង្កេត​ឃើញ​មាន​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី ឬ​ត្រីភាគី​ជា​ច្រើន​ផ្សេង​ទៀត ដូច​យ៉ាង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន ឬ​មួយ​រវាង​លោក​ពូទីន និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី​ម៉េ​ជា​ដើម។ ដោយឡែក ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក​ដូណាល់ ទូស្ក​ដែល​មាន​វត្តមាន​នៅ G២០ បាន​ឆ្លៀត​ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​របស់​លោក​ពូទីន​ស្តីពី​លទ្ធិប្រជាធិបតេយ្យ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ផ្តល់​ឲ្យ​កាសែត​សេដ្ឋកិច្ច​ឈ្មោះ Financial Times លោក​ពូទីន​បាន​ថ្លែង​ថា...
media

ប្រភពការទូត៖អ៊ីរ៉ង់មិនបានបង្កើនបរិមាណ​​ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតដូចដែលបានប្រកាសទេ

នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ប្រភពការទូត​អនាមិក​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា​ថា សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រាទាប​មិន​ត្រូវ​បាន​អ៊ីរ៉ង់​ស្តុក​លើស​ចំនួន​ដូច​ដែល​អ៊ីរ៉ង់​បាន​ប្រកាស​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ប្រភពការទូត​ដដែល​បាន​យល់​ឃើញ​ថា គ្មាន​អ្វី​ដែល​អនុញ្ញាត​ឲ្យ​បញ្ជាក់​ថា បរិមាណ​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រាទាប​របស់​អ៊ីរ៉ង់​នឹង​មាន​លើស​នៅ​ចុង​សប្តាហ៍​នេះ​ទេ។ ការ​បញ្ជាក់​របស់​ប្រភពការទូត​អនាមិក​មួយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទីក្រុង​តេហេរ៉ង់​បាន​ឲ្យ​ដឹង​កាល​ពី​ពាក់កណ្តាល​ខែ​មិថុនា​ថា ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា​ទៅ បរិមាណ​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​របស់​ខ្លួន​នឹង​លើស​ពី​ការ​កំណត់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ Source: គួច គន្ធារ៉ា / Radio France International....
media

បារាំងព្រមានថា ការរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីសំណាក់អ៊ីរ៉ង់ជាកំហុសឆ្គងមួយធ្ងន់ធ្ងរ

នៅ​ថ្ងៃ​អង្គារ ទី២៥ មិថុនា ប្រទេស​បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ការបរទេស​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​ទាក់ទង​នឹង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក។ ថ្លែង​នៅ​ក្នុង​សភា​បារាំង លោក​ឡឺឌ្រីយ៉ង់​បាន​ព្រមាន​ថា ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ពី​សំណាក់​អ៊ីរ៉ង់​ជា​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ និង​ជា​ចម្លើយ​មួយ​ដ៏​អាក្រក់​តប​នឹង​គំនាប​របស់​អាមេរិក។ ការ​ព្រមាន​របស់​បារាំង​ពេល​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​អ៊ីរ៉ង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃទី៧ កក្កដា​ខាង​មុខ​ទៅ ខ្លួន​នឹង​ឈប់​អនុវត្ត​លើ​កិច្ចសន្យាមួយ​ចំនួន​​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ តាម​លោក​ឡឺឌ្រីយ៉ង់ ការទូតបារាំង អាល្លឺម៉ង់ និង​អង់គ្លេស​កំពុង​ខ្នះខ្នែង​ដើម្បី​ពន្យល់​ប្រាប់​ក្រុង​តេហេរ៉ង់​ថា ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​នឹង​មិន​ហុច​ប្រយោជន៍​ឲ្យ​អ៊ីរ៉ង់​ទេ។ Source: គួច...
media

អ៊ីស្រាអែល៖លោកនេតាន់យ៉ាហ៊ូសម្ពោធតំបន់អាណានិគមថ្មីដោយដាក់ឈ្មោះតាមលោកត្រាំ

នៅ​ថ្ងៃ​អាទិត្យ ទី១៦ មិថុនា និង​ខុស​ពី​ទម្លាប់​សព្វ​មួយ​ដង នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​គណៈរដ្ឋមន្រ្តី​នៅ​តំបន់​ខ្ពង់រាប​ហ្គោឡាន​ដោយ​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល។ នា​ឱកាស​នោះ លោក​នេតាន់យ៉ាហ៊ូ​បាន​សម្ពោធ​តំបន់​អាណានិគម​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​តាម​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ហៅ​ថា « រ៉ាម៉ាត ត្រាំ »។ ជម្រើស​ដាក់​តាម​ឈ្មោះ​លោក​ត្រាំ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​លោក​នេតាន់យ៉ាហ៊ូ​ចង់​អរគុណ​ប្រធានាធិបតី​អាមេរិក​ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃទី២៥ មីនា​ដោយ​ទទួល​ស្គាល់​តំបន់​ខ្ពង់រាប​ហ្គោឡាន​ជា​អធិបតេយ្យ​របស់​អ៊ីស្រាអែល។ គួរ​រម្លឹក​ថា តំបន់​ខ្ពង់រាប​ហ្គោឡាន​ត្រូវ​បាន​អ៊ីស្រាអែល​វាយ​យក​ពី​ប្រទេស​ស៊ីរី​នៅ​ក្នុង​សង្រ្គាម ៦ថ្ងៃ​កាល​ពី​ឆ្នាំ ១៩៦៧ និង​បាន​ប្រកាស​ជា​ដែនដី​ខ្លួន​ក្នុង​ឆ្នាំ ១៩៨១។ ក្រៅ​ពី​ដាក់​តំបន់​អាណានិគម​ថ្មី​នៅ​តំបន់​ខ្ពង់រាប​ហ្គោឡាន លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​ចាត់​ទុក​លោក​ត្រាំ​ជា​មហាមិត្ត​របស់​អ៊ីស្រាអែល​ក៏​បាន​ឆ្លៀត​អរគុណ​ជា​ថ្មី​ដល់​លោក​ត្រាំ​ដែល​បាន​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល​ដែរ។ Source:...
media

អ្នកជំនាញ៖គេត្រូវប្រយ័ត្នប្រយែង មុននឹងទម្លាក់កំហុសលើអ្នកណាម្នាក់ទាក់ទង​នឹងការវាយប្រហារលើកប៉ាល់ដឹកប្រេងនៅសមុទ្រអូម៉ង់

២ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ចំនួន ២គ្រឿង​នៅ​សមុទ្រ​អូម៉ង់​មក សង្រ្គាមពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​អ៊ីរ៉ង់ និង​អាមេរិក។ នៅ​ថ្ងៃ​សុក្រ ទី១៤ មិថុនា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ចង្អុល​ចំ​មុខ​អ៊ីរ៉ង់​ថា​ជា​អ្នក​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ទាំង ២គ្រឿង​នោះ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​លោក​ត្រាំ​បាន​សំអាង​លើ​វីដែអូ​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក។ តែ​អ៊ីរ៉ង់​បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​វាយ​បក​ដាក់​អាមេរិក​វិញ​ដោយ​ចោទ​ពី​បទ​ធ្វើ​វិច្ឆេទកម្ម​ការទូត។ ទន្ទឹម​គ្នា​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ​រៀបចំ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​នា​ថ្ងៃ​សុក្រ ទី១៤ មិថុនា​បាន​យល់​ឃើញ​ថា ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​បច្ចុប្បន្ន​ទាមទារ​ឲ្យ​មាន​ការ​រំកិល​ជិត​គ្នា​រវាង​អ៊ីរ៉ង់ និង​ប្រទេស​រុស្ស៊ី។ តើ​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ទាំង ២គ្រឿង​នៅ​ឈូងសមុទ្រ​អូម៉ង់​ជា​ស្នាដៃ​របស់​អ្នក​ណា?។ លោក​ដាវីដ រីហ្គូឡេ រ៉ូស្ស...
media

សម្រាប់អាល្លឺម៉ង់ ការបង្កើតរដ្ឋពីរជាដំណោះស្រាយតែមួយគត់ឲ្យជម្លោះអ៊ីស្រាអែល និង​ប៉ាឡេស្ទីន

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហ្សដានី​នា​ថ្ងៃ​អាទិត្យ ទី៩ មិថុនា។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​ហ្សកដានី​លោក​អាយម៉ាន សាហ្វាឌី​ក្នុង​ទីក្រុង​អាម៉ាន់ លោក​ហៃកូ​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​ជា​ដំណោះស្រាយ​តែ​មួយ​គត់​ឆ្ពោះ​ទៅ​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាល្លឺម៉ង់​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​រដ្ឋបាល​អាមេរិក​គ្រោង​លាត​ត្រដាង​នូវ​ផែនការ​សន្តិភាព​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ជា​ផែនការ​សន្តិភាព​មួយ​មិន​បាន​និយាយ​ដល់​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ​ទេ នេះ​បើ​តាម​លោក Kushner ដែល​ជា​អ្នក​រៀបចំ​ផែនការសន្តិភាព និង​ត្រូវ​ជា​កូនប្រសារ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ Source: គួច គន្ធារ៉ា / Radio France...
media

អាល្លឺម៉ង់ជំរុញអ៊ីរ៉ង់ឲ្យគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

នា​ឱកាស​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​អាទិត្យ ទី១០ មិថុនា ប្រមុខ​កាទូត​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស​បាន​ជំរុញ​អ៊ីរ៉ង់​ឲ្យ​បន្ត​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ ការ​អំពាវនាវ​របស់​លោក​ហៃកូ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ​ក្នុង​ទីក្រុង​តេហេរ៉ង់។ គួរ​រម្លឹក​ថា ក្រោយ​ពី​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ មួយ​នេះ​កំពុង​ត្រូវ​បាន​បន្ត​គោរព និង​រក្សា​ទុក​ដោយ​ភាគី​ហត្ថលេខី​ផ្សេង​ទៀត មាន​អឺរ៉ុប ចិន និង​រុស្ស៊ី។ តែ​អ៊ីរ៉ង់​បាន​មើល​ឃើញ​ថា ភាគី​ហត្ថលេខី​នៅ​សល់​ទាំង​នេះ​មិន​បាន​ធ្វើ​អ្វី​ជាក់ស្តែង​ដើម្បី​ជួយ​អ៊ីរ៉ង់​ប្រឈម​ទប់​នឹង​អាមេរិក​ដែល​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​ទេ។ Source: គួច...
media

ទិវាសមុទ្រពិភពលោកឆ្នាំ ២០១៩ ផ្តោតលើយុទ្ធនាការប្រឆាំងនឹងសំរាមប្លាស្ទិក

ថ្ងៃ​សៅរ៍ ទី៨ មិថុនា​ជា​ទិវា​សមុទ្រ​ពិភពលោក​ដែល​ប្រធានបទ​ឆ្នាំ ២០១៩ ផ្តោត​សំខាន់​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​កំពុល​ដោយ​សំរាម​ប្លាស្ទិក។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ មាន​សំរាម​ប្លាស្ទិក​ជាង ៣០០តោន​ត្រូវ​បាន​គេ​បោះ​ចោល​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ហើយ​បរិមាណ​ដ៏​ច្រើន​សម្បើម​នេះ​កំពុង​បង្ក​ឲ្យ​មាន​មហន្តរាយ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​នេះ មាន​សំរាម​ប្លាស្ទិក​ប្រមាណ​ជា ១៥០លានតោន​កំពុង​ស្ថិត​ក្នុង​សមុទ្រ ហើយ​បើ​គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ទេ នោះ​ចំនួន​សំរាម​ប្លាស្ទិក​ក្នុង​សមុទ្រ​នឹង​មាន​ច្រើន​ជាង​ចំនួន​ត្រី​នៅ​ឆ្នាំ ២០៥០។ ចូរ​កុំ​ភ្លេច​ថា សំរាម​ប្លាស្ទិក​ក្នុង​សមុទ្រ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​មនុស្ស ព្រោះ​មនុស្ស​បរិភោគ​ត្រីសមុទ្រ​ដែល​បាន​ស្រូប​យក​កម្ទេច​ជា​ធូលី​ប្លាស្ទិក។ លោក​ប៊្រុយណូ ដាវីដ ប្រធាន​សារមន្ទីរជាតិ​នៃ​ប្រវត្តិសាស្រ្ត​ធម្មជាតិ​ក្នុង​ទីក្រុង​ប៉ារីស​បាន​ចាប់​អារម្មណ៍​ពី​ទំនាក់ទំនង​រវាង​មនុស្ស​លោក និង​សមុទ្រ។ តាម​លោក​ដាវីដ ទោះ​បី​ជា​សមុទ្រ​មាន​ផ្ទៃ​ធំ​ល្វឹងល្វើយ​ជាង​ផ្ទៃដី​គោក...
media

​លោក ហ៊ុន សែន និង​លោក ស ខេង គ្រោង​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង​ករណី​ចោទ​ប្រកាន់​លោក​ថា ​សម្លាប់​លោក ហុក ឡងឌី​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ជាមួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ គ្រោង​នឹង​ប្តឹង​លោក សម រង្ស៊ី ទៅ​កាន់​តុលាការ​ប្រទេស​បារាំង នៅ​ពេល​ខាង​មុខ​នេះ ករណី​ដែល​លោក សម រង្ស៊ី បាន​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា បាន​ដាក់​គ្រាប់​បែក​លើ​ឧទ្ធម្ភាគ​ចក្រ ដើម្បី​សម្លាប់​លោក ហុក ឡុងឌី កាល​ពី​ថ្ងៃទី...
media

បារាំង និងក្រុមប្រទេសសម្ព័ន្ធមិត្តប្រារព្ធខួប ៧៥ឆ្នាំនៃការរំដោះបារាំងចេញកណ្តាប់ដៃអាល្លឺម៉ង់ណាហ្ស៊ី

៦ មិថុនា ១៩៤៤-៦ មិថុនា ២០១៩ ថ្ងៃ​នេះ​ជា​ខួបគម្រប់ ៧៥ឆ្នាំ​នៃ​ការ​រំដោះ​ប្រទេស​បារាំង​ចេញ​ពី​ការ​ឈ្លានពាន​របស់​អាល្លឺម៉ង់ណាហ្ស៊ី។ ក្នុង​ថ្ងៃទី៦ មិថុនា ឆ្នាំ ១៩៤៤ កម្លាំងសម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក មាន​កម្លាំងទ័ពជើងគោក ជើងអាកាស និង​ជើងទឹក​សរុប​ជាង ១៥០ ០០០នាក់​បាន​មក​ដល់​ឆ្នេរសមុទ្រ​ណរម៉ង់ឌី (Normandie) ស្ថិត​ប៉ែកខាងលិច​ប្រទេស​បារាំង​ដើម្បី​ជួយ​គាំទ្រ​ដល់​កម្លាំងទ័ព​បារាំង​ក្នុង​ការ​បណ្តេញ​ទ័ពអាល្លឺម៉ង់ណាហ្ស៊ី។ តែ​មុន​នឹង​រៀបចំ​ធ្វើ​នៅ​ឆ្នេរសមុទ្រ​ណរម៉ង់ឌី​ចំ​ថ្ងៃទី៦ មិថុនា ពិធី​បុណ្យ​មួយ​នេះ​បាន​រៀបចំ​ធ្វើ​នា​ថ្ងៃ​ពុធ ទី៥ មិថុនា​នៅ...
media

ការនាំអាវុធបារាំង​ចេញ​បានកើនឡើង ៣០% ក្នុងឆ្នាំ ២០១៨ ហើយតំបន់ដើមបូព៌ា និងមជ្ឈិមបូព៌ាបន្តជាអតិថិជនទី១

នៅ​ក្នុង​ប្រទេស​បារាំង ក្រសួង​ការពារជាតិ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​មួយ​ស្តីពី​ការ​លក់​អាវុធ​បារាំង​ទៅ​បរទេស​ក្នុង​ឆ្នាំ ២០១៨។ តាម​របាយការណ៍ ការ​នាំ​អាវុធ​បារាំង​ចេញ​បាន​កើន ៣០% ក្នុង​ឆ្នាំ ២០១៨ ដែល​មាន​ទឹកប្រាក់​សរុប ៩ ១០០លានអឺរ៉ូ ហើយ​ប្រទេស​ដែល​បាន​ទិញ​អាវុធ​ពី​បារាំង​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៨ គឺ​កាតារ បែលហ្ស៊ិក និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តែ​ការ​លក់​អាវុធ​ទៅ​ឲ្យ​កាតារ និង​អារ៉ាប៊ីសាអូឌីត​កំពុង​ក្លាយ​ជា​រឿង​ចម្រូងចម្រាស​ខ្លាំង​ជាង​គេ​ដោយសារ​តែ​ប្រទេស​អារ៉ាប់​ទាំង​ពីរ​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន។ តែ​ក្រុង​ប៉ារីស​បាន​អះអាង​ពី​ការ​ទទួល​បាន​ការ​ធានា​ថា អាវុធ​ដែល​លក់​ទៅ​ឲ្យ​កាតារ និង​អារ៉ាប៊ីសាអូឌីត​មិន​ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​សង្រ្គាម​នៅ​យេម៉ែន​ទេ និង​ព្យាយាម​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ដៃគូ​យុទ្ធសាស្រ្ត​ជាមួយ​ប្រទេស​ទាំង​ពីរ។ Source: គួច...
media

ស៊ូដង់៖ក្រោយប្រតិបត្តិការបំបែកជំរំបាតុករ ឧត្តមសេនីយប៊ូរ៉ានប្រកាសបិទទ្វារចរចា និងវិធានការមួយចំនួន

នៅ​ថ្ងៃ​អង្គារ ទី៤ មិថុនា ឧត្តមសេនីយ​អាប់ឌែល ហ្វាតា ប៊ូរ៉ាន ប្រធាន​ក្រុមប្រឹក្សា​យោធា​ក្នុង​សម័យ​អន្តរកាល​នៅ​ស៊ូដង់​បាន​ប្រកាស​លុប​ចោល​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមប្រឆាំង។ បន្ទាប់​មក ឧត្តមសេនីយ​ប៊ូរ៉ាន​ក៏​បាន​ប្រកាស​ពី​ការ​រៀបចំ​បោះឆ្នោត​ថ្មី​ពី​ពេល​នេះ​ទៅ ៩ខែ​ខាង​មុខ។ វិធានការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក មួយ​ថ្ងៃ​ក្រោយ​ពី​កងទ័ព​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​ហ្វូង​បាតុករ​ដែល​បាន​បោះ​ទីតាំង​នៅ​ពី​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​ក្នុង​ទីក្រុង​ការទូម។ ប្រតិបត្តិការ​វាយបង្រ្កាប​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៥នាក់ និង​របួស​ប្រមាណ​ជា ៦៥០នាក់​ផ្សេង​ទៀត។ គួរ​រម្លឹក​ថា អស់​ជា​ច្រើន​សប្តាហ៍​ដែល​បាតុករ​បាន​បោះ​ទីតាំង​នៅ​ពី​មុខ​អគ្គសេនាធិការដ្ឋាន​កងទ័ព​ដើម្បី​ទាមទារ​ឲ្យ​របបសឹក​ប្រគល់​អំណាច​ឆាប់ៗ​ទៅ​ឲ្យ​ស្ថាប័នស៊ីវិល។ Source: គួច គន្ធារ៉ា / Radio France...
media

ស៊ូដង់៖កងទ័ពបានអន្តរាគមន៍បំបែកហ្វូងបាតុករក្នុងទីក្រុងការទូម

នៅ​ក្នុង​ប្រទេស​ស៊ូដង់ កងទ័ព​បាន​ផ្តើម​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​នៅ​ពី​មុខ​អគ្គសេនាធិការរដ្ឋាន​កងទ័ព​ក្នុង​ទីក្រុង​ការទូម​នា​ព្រលឹម​ស្រាងៗ​ថ្ងៃ​ចន្ទ ទី៣ មិថុនា។ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩នាក់ រួម​ទាំង​អ្នក​របួស​ធ្ងន់ ស្រាល​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​បទអន្តរាគមន៍​នោះ នេះ​ជា​តួលេខ​បញ្ជាក់​ដោយ​គណៈកម្មាធិការ​គ្រូពេទ្យ​ស៊ូដង់។ អំពើ​ហិង្សា​មួយ​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​ការ​ចរចា​រវាង​ក្រុម​បាតុករ និង​កងទ័ព​កំពុង​បន្ត​ជាប់​គាំង។ គួរ​រម្លឹក​ថា តាំង​ពី​កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​លោក​អូម៉ារ អ៊ែលបេស្ហៀរ​ក្នុង​ថ្ងៃទី១១ មេសា​មក ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​ក្រុម​ឧត្តមសេនីយ​ប្រគល់​អំណាច​ទៅ​ឲ្យ​ក្រុមស៊ីវិល។ តែ​ក្រុម​ឧត្តមសេនីយ​បាន​ទាមទារ​រក្សា​អំណាចកំពូល​នៅ​ក្នុង​សម័យ​អន្តរកាល។ ស្ថានទូតអាមេរិក​ប្រចាំ​ក្រុង​ការទូម​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ជំរុញ​ក្រុម​ឧត្តមសេនីយ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​បង្រ្កាប​លើ​ហ្វូងបាតុករ និង​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុមប្រឹក្សា​កងទ័ព។ អ្វី​ជា​ការ​កត់សម្គាល់ អន្តរាគមន៍​របស់​កងទ័ព​ថ្ងៃ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ច្រើន​ដក​ក្នុង​សប្តាហ៍​កន្លង​ទៅ ពិសេស​ក្នុង​សង្កាត់...
media

អ៊ីរ៉ង់ស្នើឲ្យបង្កើតកតិកាសញ្ញាមិនឈ្លានពានអ្នកជិតខាងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​តាម​រយៈ​ប្រមុខការទូត​លោក​យ៉ាវ៉ា ហ្សារីស្វ​បាន​ស្នើ​ឲ្យ​បង្កើត​កតិកាសញ្ញា​មិន​ឈ្លានពាន​អ្នក​ជិតខាង​នៅ​ក្នុង​តំបន់ឈូងសមុទ្រពែក្ស។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់​នា​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា។ លោក​ហ្សារីស្វ​ក៏​បាន​បន្ថែម​ថា អ៊ីរ៉ាក់​នឹង​ស្វាគមន៍​ទទួល​យក​កិច្ចខិតខំប្រឹងប្រែង​ទាំង​អស់​ដែល​មាន​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​នៅ​ក្នុង​តំបន់។ អារ៉ាប៊ីសាអូឌីត​ដែល​ជា​សត្រូវ​ស៊ីសាច់ ហុតឈាម​នឹង​អ៊ីរ៉ង់​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ប្រទេស​ដែល​អ៊ីរ៉ង់​ចង់​បញ្ជូន​សារ​ឲ្យ​មុន​គេ។ តែ​អ្នកវិភាគ​ម្នាក់​នៅ​​នៅ​វិទ្យាសា្ថន​សិក្សា​យុទ្ធសាស្រ្ត​អន្តរជាតិ​ទីក្រុង​ឡុងដ៏​បាន​មើល​ឃើញ​ថា គ្មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​នឹង​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​មួយ​នេះ​ជាមួយ​អ៊ីរ៉ង់​ទេ។ Source: គួច គន្ធារ៉ា / Radio France International. The content of this article...
media

អាមេរិក៖លោកត្រាំចង់បាននយោបាយអន្តោប្រវេសន៍មួយដោយផ្អែកលើគុណសម្បត្តិ និងសមត្ថភាព

នៅ​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា​នូវ​មហា​គម្រោង​កំណែទម្រង់​លើ​ប្រព័ន្ធ​អន្តោប្រវេសន៍​ស្របច្បាប់។ នៅ​ក្នុង​គម្រោង​កំណែទម្រង់​នេះ លោក​ត្រាំ​ចង់​ជ្រើស​យក​ជនអន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​គុណសម្បត្តិ និង​សមត្ថភាព រួច​កាត់​បន្ថយ​ជនអន្តោប្រវេសន៍​ដែល​ចូល​ទឹកដី​អាមេរិក​តាម​រយៈ​ចំណង​គ្រួសារ​របស់​ពួក​គេ។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ មាន​ជនអន្តោប្រវេសន៍​ស្របច្បាប់​ចំនួន ៦០% ចូល​ទឹកដី​អាមេរិក​តាម​រយៈ​ចំណង​គ្រួសារ ហើយ​មាន​តែ ១២% ប៉ុណ្ណោះ​ដែល​ចូល​តាម​រយៈ​គុណសម្បត្តិ និង​សមត្ថភាព។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន​តាម​រយៈ​គម្រោង​កំណែទម្រង់ គឺ​ប្តូរ​ទិសដៅ​មួយ​នេះ​បញ្ច្រាស់​វិញ មាន​ន័យ​ថា ជ្រើស​យក​ជនអន្តោប្រវេសន៍​ដោយ​ផ្អែក​លើ​គុណសម្បត្តិ និង​សមត្ថភាព​ចំនួន ៦០% និង​ទទួល​យក​ជនអន្តោប្រវេសន៍​តាម​រយៈ​ចំណង​គ្រួសារ​តែ...
media

បារាំង៖លោកម៉ាក្រុងសម្លឹងឃើញអឺរ៉ុបជាគំរូតែមួយគត់នៃបច្ចេកវិទ្យានៅថ្ងៃអនាគត

នៅ​ក្នុង​ប្រទេស​បារាំង ពិព័រណ៍​ផ្នែក​បច្ចេកវិទ្យា « VivaTech ២០១៩ » បាន​ចាប់​ផ្តើម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា​ក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​រយៈពេល ៣ថ្ងៃ។ នៅ​ក្នុង​ពិព័រណ៍ « VivaTech ២០១៩ » លើកទី៤ នេះ គេ​ឃើញ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី​ប្រមាណ​ជា ៩ ០០០ក្រុមហ៊ុន​មក​ពី​គ្រប់ជ្រុងជ្រោយ​ក្នុង​លោក និង​មាន​មនុស្ស​ចូលរួម​ជិត ៥ ០០០នាក់​មក​ពី ១២៥ជនជាតិ​ខុសៗ​គ្នា។...
media

បារាំងប្រារព្ធពិធីគោរពវិញ្ញានក្ខន្ធជាតិចំពោះកុម្ម៉ង់ដូ ២នាក់ស្លាប់ក្នុងប្រទេសបួគីណាហ្វាសូ

នៅ​ថ្ងៃ​អង្គារ ទី១៤ ឧសភា ប្រទេស​បារាំង​បាន​រៀបចំ​ពិធី​គោរពវិញ្ញានក្ខន្ធជាតិ​ចំពោះ​កុម្ម៉ង់ដូ ២នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​បួគីណាហ្វាសូ។ មរណៈភាព​របស់​កុម្ម៉ង់ដូ​បារាំង​ទាំង ២នាក់​ដែល​ម្នាក់​មាន​អាយុ ៣៣ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ២៨ឆ្នាំ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់ខ្មាំង​ចំនួន ៤នាក់​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១០ ឧសភា។ ពិធី​គោរពវិញ្ញានក្ខន្ធជាតិ​ថ្ងៃ​នេះ​មាន​ការ​ចូលរួម​ពី​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តី សមាជិក​ក្នុង​រដ្ឋាភិបាល កងទ័ព ឥស្សរជន​នយោបាយ ព្រម​ទាំង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ ទាំង​នេះ​មិន​ភ្លេច​និយាយ​ពី​ការ​ចូលរួម​របស់​សមាជិក​ក្រុមគ្រួសារ​ជិត ឆ្ងាយ​របស់​សព​កុម្ម៉ង់ដូ​ទាំង...
media

យេម៉ែន៖តើចលនាឧទ្ទាមហ៊ូទីសពិតជាបានដកកម្លាំងចេញពីកំពង់ផែចំនួន ៣ ក្នុងតំបន់ហូដីដា មែន ឬ?

នៅ​ក្នុង​ប្រទេស​យេម៉ែន ចលនា​ឧទ្ទាម​ហ៊ូទីស​បាន​ប្រកាស​ពី​ការ​ដក​កម្លាំង​ចេញ​ពី​កំពង់ផែ​ចំនួន ៣ ស្ថិត​ក្នុង​តំបន់​ហូដីដា​ប៉ែក​ខាង​លិច​ប្រទេស។ តំបន់​កំពង់ផែ​យុទ្ធសាស្រ្ត​មួយ​នេះ​បាន​ក្លាយ​ជា​ប្រធានរឿង​ដ៏​ចម្រូងចម្រាស និង​ប្រទាញប្រទង់​គ្នា​រវាង​ចលនា​ឧទ្ទាម​ហ៊ូទីស និង​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ ២០១៨។ គួរ​រម្លឹក​ថា​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​យេម៉ែន​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នា​ខែ​ធ្នូ ឆ្នាំ ២០១៨ ភាគី​ជម្លោះ​បាន​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​តំបន់​ហូដីដា។ តែ​ភាគី​ទាំង​ពីរ​តែង​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​ការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង។ តែ​ស្រាប់​ពេល​នេះ ភាគី​ឧទ្ទាម​ហ៊ូទីស​បែរ​ជា​បាន​ប្រកាស​ពី​ការ​ដក​កម្លាំង​ចេញ​ពី​តំបន់​ហូដីដា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​វិញ។ អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​លើ​ព័ត៌មាន​មួយ​នេះ តែ​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​រងចាំ​មើល​បន្ត​នា​ពេល​ខាង​មុខ។ តែ​ភាគី​រដ្ឋាភិបាល​យេម៉ែន​មិន​ជឿ​ដោយ​បាន​ចាត់​ទុក​ការ​ប្រកាស​របស់​ពួក​ឧទ្ទាម​ហ៊ូទីស​ថា​ជា​ឆាកល្ខោន។ ដោយឡែក លោក​ហ្រ្វង់ស័រ ហ្រ្វីសុង-រ៉ូស្ហ អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​ប្រទេស​យេម៉ែន​បាន​បញ្ជាក់​ថា...

LATEST NEWS